ស្វែងរក

ចំរៀង កំនាព្យ

សូមអភ័យទោសទុកជាមុន ចំពោះកំហុស ដែលមាននៅក្នុង អត្ថបទ ទាំងពាក្យសំដី អក្ខរាវិរទ្ធ អត្ថន័យ និង កាព្យ ឃ្លោង ទាំងឡាយដែលមិន ស្របចំពោះមិត្តអ្នកអាន ព្រោះខ្ញុំបាទមិនមានអាជីព និង បទពិសោធន៍ និពន្ធ ពីមុនមកទេ វាគ្រាន់តែជាទស្សនះគិតឃើញ ​ការស្រមើ ស្រម៉ៃ មើលឃើញ និងជាស្នាដៃផ្ទាល់ខ្លួន របស់ខ្ញុំ ប៉ុណ្ណោះ ដោយមិនមាន ចំលង ពីស្នាដៃណាឡើយ។ ហើយសូមអរគុណពេកក្រៃ ប្រសិនបើប្រិយមិត្ត មានទស្សនៈរិះគន់ និង ផ្តល់ជាមតិដើម្បី ឲ្យខ្ញុំមានការរីកចំរើន។ (ចំណេះខ្មែរ)

ចំរៀងខ្មែរបច្ចុប្បន្ន (បទកាកគតិ)

ស្នាដៃនិពន្ធ            លើកដា​ក់តែងគន់     ជាការពិបាក
ចំនាយពេលយូរ      ថែមប្តូរមិនស្រាក​     លុញឈ្លេញខ្លាចចាក
​​                       ​      ព្យាង្គឆាកចំចួន។
តួយ៉ាងចំរៀង          តន្ត្រីសូរសៀង         ខ្មែរដើមផ្ទាល់ខ្លួន
​ខ្លឹមសាររណ្ដំ           ទំនុកអឺតអួន            ពាក្យពេចន៍ស្នៀងផ្ទួន 
                             សួនសមពេកក្រៃ។
ឥលូវដល់ករ​​​​​            មានខ្លះភ្នែកស         ប្រឹងប្រឹតសំគៃ
រកកើបចំរៀង           ភ្លេងជាតិដទៃ           ដែលគេខំឆ្នៃ
                              ឡើងល្បីរៀបស្រេច។
ខ្មែរខ្លះយកច្រៀង ត្រាប់តាមស្រែកសៀង ស្ទើរលៀនចេញអាចម៍
យកទាំងបណ្ដូល     ពាក្យពោលដោចដាច់  ទាំងដឹងមិនអាច
                               ផ្តាច់ទាំងដុលត្រាប់។
ខ្មែរប្រឹងយកមក      ថែមថយសៀតស៊ក​     លាបមិនបាច់ដាប់​ ឱ!ម្ចាស់ផលិតកម្ម      អ្នកមិនឈឺចាប់          គេរិះគន់ប្រាប់
                               អ្នកថាខាតច្រើន។
គេថាចំលង              បទភ្លេងគេចង            នោះវាឆាប់កើន ទាំងចំណូលក្រុម      ទាំងខ្មែរភ្លើតភ្លើន        ដែលល្មោភតំកើន
                               សាសន៍គេងប់ស្នេហ៍។
ខ្មែរខ្លះជ្រិញណាស់   ស្នាដៃខ្មែរច្បាស់        ទោះខ្លួនអន់ដែរ 
មិនជួយបង្កើត          គិតពីឆ្អន់ឆ្អែរ             ស្តាប់គេឡប់ឡែ
                               បទខ្មែរថាខ្សោះ។
ឱ!ផលិតកម្មខ្មែរ​       អ្នកគួរគិតថែ             ផ្តល់ខ្មែរកេរ្តិ៍ឈ្មោះ ខ្មែរអាចបង្កើត          ស្នាដៃខ្លួនសោះ         ហេតុអ្វីត្រូវច្រោះ
                                ចំលងពីគេ?
ឬព្រោះតែលុយ        សុខចិត្តកេរ្តិ៍ស្អុយ        មិនខ្ចីខ្វល់ទេ យកតាមទាំងស្រុង   កាឡៃបកប្រែ            បទចំរៀងខ្មែរ
                              ប្រែចិនយួនសៀម។
ឯខ្លះមិនឆ្លៀត        បង្កើតថ្មីទៀត             បែរបន្ថោកឈាម
យកបទខ្មែរដើម      ពិរោះស្ងប់ស្ងៀម        ដាក់ភ្លេងឆេះឈ្ងៀម
                              កក្រើកអង្រួន។ 
មានដែរខ្មែរចេះ        រិះរកតំរេះ                 រក្សាឈ្មោះខ្លួន  ខ្មែរសូមសរសើរ       ឧត្តមគតិហំមួន          ដែលជួយលុញសូន
                              សាងកេរ្ដិ៍ខ្មែរឯង។
ពីដើមខ្មែរយើង        ថ្កុំថ្កើងរុងរឿង          គេកោតស្ងប់ស្ញែង
ថាមានគំនិត​            ឥទ្ធិពលក្រៃលែង     យើងពឹងខ្លួនឯង
                               ហេតុអ្វីរស់ខ្លួន?
គួរយើងជាខ្មែរ        គួរគិតគួរថែ              ​​គួរស្នេហ៍ជាតិខ្លួន គួរទាំងអស់គ្នា        ​គួរកើតខ្ជាប់ខ្ជួន     ​​​​​​    គួរដើម្បីកូន
                             គួរខ្មែរជាន់ក្រោយ។
                                                                       
                                                            ០៦ ឧសភា ២០១២
                                                                     ចំណេះខ្មែរ


សូមត្រឹមលឺឆ្លើយ

      I.    ពេលអូននឹកបង នួនល្អង សូមខលមកណាស្ងួន បងរងចាំអូន
           ពេលស្អួនផុតពីការងារ Receptionist​ រវល់សឹងរាល់ម៉ោងពុំងារ
           សុំពេលចចារ ផ្ញើរសារក៏គ្មានចំលើយ។ 
      II.   គិតថាមានគេ តែបង មិនហ៊ានសន្និដ្ឋាន ព្រោះស្រស់កល្យាណ
           ​ធ្លាប់តែស្មោះណាស់អួនអើយ ពេលនេះបងខល អូនមិនលើក
           ជួនលើក មិនឆ្លើយ គ្រប់ម៉ោងទៅហើយ លឺសូរតែ​ Line Busy
    R.  មិនខលមកបង... សូមផង សូមត្រឹមចំលើយ សូមលើកហើយ
          ឆ្លើយ ទោះពាក្យថា អូនរវល់ គ្រប់វិនាទី បើសិនមានថ្មី អាច  
          ផ្ដាច់បងពី បានដែរឆវី គ្មានអ្នករំខាន បានជំរើសល្អ។ 
      III. នៅតែមិនជឿ រវល់ ពេញម្ភៃបួនម៉ោង ការអ្វីទំនង នឿយអ្វី 
          យ៉ាងនេះជីវ៉ា ឃ្លាតកាយណាយចិត្ត មិនអាណិត
          បងគ្រាំឯកា ខឹងអ្វីមិនថា មិនលាមួយម៉ាត់។ 
​​                                                                                     
                                                                    ១៣ ឧសភា ២០១២      

                                                                        ចំណេះខ្មែរ


នៅស្រណោះក្លិន

I.     ពិតជាជួនចៃដន្យ បានប៉ះទ្រូងតន់ស្រស់កែវនួនល្អង ភក្រ្តាញញឹមសមនឹងបបូរ ម៉ត់ហ្មង ចិញ្ចើមងផង ភ្នែកស្រាយប្រិមប្រិយ ។
II.    ឱ!ក្លិនអើយក្លិនស្រី ឲ្យបងស្រម៉ៃរាល់ថ្ងៃមាសមុំ បានជួបតែម្ដងធ្វើឲ្យក្លិននៅ ជាប់ធំ ហិតមិនចង់ផ្លុំ លាងជំរះឡើយ។
R.  ឱ!វាសនា ខ្ញុំបានជួបទេ បើផ្សងមាសមេ ជាគូអើយ ឬក៏ត្រូវមាន ទុក្ខកម្មឥតស្បើយ ម្លេះសមស្នេហ៍អើយ កើតមកធ្វើអ្វី?
IV.   ណ្ហើយ! មិនជួបហីចុះ តែនៅស្រណោះក្លិនស្រស់ រូបស្រី បើមានជាតិមុខសូមផ្សងជួបអូនវិញថ្លៃ ស្នេហ៍មានសេរី និងជួបក្ដីសុខ។

                                                       ១៥ ឧសភា ២០១២
                                                                              ចំណេះខ្មែរ





ទុកលុយដណ្ដឹងអូន

I.          ឃើញអូនភា្លម ភ្លាមៗ ចាប់ចិត្តបេតី រៀងហំសខ្ចី ស្លៀកខ្លីៗ ដើរកាត់មុខបង ធ្វើឲ្យអារម្មណ៍ៗ ត្រេងត្រំផ្សំនិងទុក្ខផងៗ​ ផងៗៗ សួរខ្លូនឯងម្ដង​ តើគិតយ៉ាងណា អូនជាស្រីស្អាត បងក៏សង្ហារ ឬត្រូវគិតថាៗ ថាៗៗៗ គួរតាមញ៉ែរអី?
II.         ស្រីសម័យនេះ នេះៗ  គឺពិតជាឡូយ ស្លៀកខោខៅប៊ូយ តឹងរឹបៗ រំលេចរាងស្រី ធ្វើឲ្យរូបប្រុសៗ​ សំលឹងស្ទើរជ្រុះប្រស្រីៗ ស្រីៗៗ ធ្វើហីមិនដឹង មិននឹងគិតថា ទ្រូងបងលំបាក សាកខ្លាចខ្លោចផ្សា មិនគួរសោះថាៗ ព្រោះៗៗៗ ខ្លួនក្រមានស្នេហ៍។
R.     តើធ្វើម្ដេចទៅ ៗៗៗៗ អាចញ៉ែអូនស្រី តើត្រូវមានអ្វី ៗៗៗ ត្រូវចិត្តកល្យាណ
        ក៏នៅតែទ្រាំៗៗ ឲ្យទាល់តែបាន​ លុយពេលប៉ុន្មាន ស៊ូហ៊ានចំនាយ​ មិនថាយប់ថ្ងៃ
        ក៏បងមិនស្តាយ ដើម្បី ស្រីៗៗៗៗថ្លៃ?
III.       កុំគិតអី អីៗ បងអ្នកធានា​​ អង្គរក្សការពារ ពុំងារៗ គឺបងនេះណា អូនព្រមប៉ុណ្ណឹងៗ បងដឹងខំប្រឹងធ្វើការៗ ការៗៗ សន្សំលុយទៅ មិនហូបបាយព្រឹក មិនទិញម្ហូបក្រៅ ជួលផ្ទះរួមនៅ ទុកៗ ទុកៗៗៗ​លុយដណ្ដឹងអូន។ 
                                          
                                                                            ២០ ឧសភា ២០១២
                                                                                  ចំណេះខ្មែរ
                                                          សូមរក្សាសិទិ្ធ
                                                                 kkk


    

No comments:

Post a Comment